ការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងពីរ​បាន​ប្រព្រឹត្តទៅយ៉ាងតឹងរឹង

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកញ្ញា ការជជែកដេញដោលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយ លោក Joe Biden បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានប្រព្រឹត្តិទៅនៅ សាកលវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក។
ការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងពីរ​បាន​ប្រព្រឹត្តទៅយ៉ាងតឹងរឹង - ảnh 1 ការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរបានប្រព្រឹត្តទៅយ៉ាងតឹងរឹង (រូបថត៖ TTXVN)

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ លោកប្រធានាធិបតី Trump បានឡើងសម្លេងការពារវិធីដោះស្រាយរបស់រដ្ឋអំណាចចំពោះជំងឺរាតត្បាតនេះ ដែលបានឆក់យកជីវិតមនុស្សជាង ២០ ម៉ឺននាក់នៅសហរដ្ឋ អាមេរិក។ អំពីវិស័យសេដ្ឋកិច្ចវិញ លោក ប្រធានាធិបតី Trump បានអះអាងថា លោកបានជំរុញខឿនសេដ្ឋកិច្ចងអភិវឌ្ឍន៍ ក្នុងបរិបទដែលជំងឺរាតត្បាតបានផ្ទុះឡើង ខណៈដែលលោក Biden បានអះអាងថារដ្ឋអំណាច បានបំផ្លាញរាល់ប្រៀបខ្លាំងរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ បញ្ហាឯកសារពន្ធឯកជនក៏ជាបញ្ហាក្ដៅគគុកផងដែរ ខណៈដែលលោក Biden បានដាក់សម្ពាធម្តងហើយម្តងទៀតដល់ប្រធានាធិបតី Trump ដើម្បីរាយការណ៍ឯកសារពន្ធ។ ប្រធានាធិបតីលោក Trump បានអះអាងថា លោកបានបង់ពន្ធលើប្រាក់ចំណូលរបស់សហរដ្ឋក្នុងតម្លៃរាប់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ និង ឆ្នាំ២០១៧។ លើសពីនេះទៅទៀត បេក្ខជនទាំងពីររូបក៏បានជជែកដេញដោលគ្នាលើបញ្ហាបម្រែបម្រួលអាកាសធាតុ ការបែងចែកជាតិសាសន៍នៅសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ