លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ qdnd.vn) |
កាលពីថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានបើកសន្និសីទនៃក្រុមការងារអន្តរផ្នែក គណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២២ របស់កងទ័ព និងនគរបាល គឺជាចំណុចភ្លឺក្នុងគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់វៀតណាម។ ការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមត្រូវបានវាយតម្លៃខ្ពស់ដោយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ជាពិសេសគឺមេបញ្ជាការនៃសហថាបបេសកកម្មនានា។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានលើកសំណើរថា ដល់ឆ្នាំ២០២៣ អង្គភាពពាក់ព័ន្ធនានាត្រូវត្រៀមរៀបចំកងពេទ្យកម្រិត ២ និងក្រុមកងវិស្វកម្ម ព្រមទាំងនាយទាហានដែលប្រតិបត្តិការដោយឯករាជ្យដើម្បីប្ដូរវេនគ្នា។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវម្ចាស់ការលើប្រភពធនធានមនុស្ស ដោះស្រាយការលំបាកក្នុងការស្តុកទុកថ្នាំសង្កូវ គ្រឿងបរិក្ខាពេទ្យជាដើម សម្រាប់អង្គភាពនានាក្នុងស្ថានបេសកកម្មផងដែរ៕