|
ការចរចារស្តីពីបញ្ហានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1នឹងត្រូវបានរៀបចំឡើងនាខែខាងមុខ
(Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ធ្នូ ក្រុម P5+1 និងអ៊ីរ៉ង់បានបញ្ចប់កិច្ចប្រជុំសំងាត់នៅ
ទីក្រុង Geneva ស្វីស ហើយគ្រោងបន្តបណ្ដាការចរចារស្តីពីបញ្ហានុយក្លេអ៊ែរនាខែ
ខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានក្រុមចរចាររបស់អ៊ីរ៉ង់ លោក Abbas
Araqchi បានឲ្យដឹងថា៖ វង់ចរចារថ្នាក់អនុរដ្ឋមន្ត្រីទើបនឹងបានបញ្ចប់ ទោះបីជា ការចរចារនេះប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹងក្តី ប៉ុន្តែ កិច្ចចរចារនេះមានផល ប្រយោជន៍សំរាប់ភាគីទាំង ២ ។ ការចរចារដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ១៧ ធ្នូ គឺជាកិច្ចប្រជុំដំបូងរវាងអ៊ីរ៉ង់និងក្រុម P5+1 ដែលត្រូវបានចាប់ផ្តើមឡើងវិញ បន្ទាប់ពី
៣ សប្តាហ៍ភាគីនានាមិនអាចទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យស្តីពីកម្មវិធី
នុយក្លេអ៊ែររបស់ Tehran បានឡើយ៕