ការចាប់ចំណាប់ខ្មាំងនៅបារាំង៖ ប៉ូលីសបាញ់ស្លាប់ជនជាប់សង្ស័យ |
(VOVworld) – ប៉ូសលីសបារាំងបានវាយប្រហារទៅលើផ្សារទំនើបមួយនៅទីរួម ខេត្ត Trebes ភាគខាងត្បូងបារាំង ហើយបាញ់ស្លាប់មុខសញ្ញាចាប់ចំណាប់ខ្មាំង នារសៀលថ្ងៃទី ២៣ មិនា (តាមម៉ោងវៀតណាម)។ តាមប្រភពព័ត៌មានសន្តិសុខ បានឲ្យដឹងថា៖ មេគំនិតបានសម្លាប់មនុស្សចំនួន ២ នាក់ទៀតនៅទីរួមខេត្ត Carcassone នារសៀលថ្ងៃដដែល។ ជនរងគ្រោះដែលត្រូវស្លាប់ក្នុងបណ្ដា កាវាយប្រហាររបស់មុខសញ្ញានេះគឺ ៣ នាក់។ ក្រសួងមហាផ្ទៃបារាំងបានទទួល ស្គាល់ថា៖ ប៉ូលីសបានបាញ់ស្លាប់មុខសញ្ញានេះនៅផ្សារទំនើប។ ខណៈពេល នោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា៖ នេះជា ការរាយប្រហារភរវកម្មហើយកំលាំងសន្តិសុខកំពុងឡោមព័ទ្ធទីកន្លែងកើតហេតុ។ នាថ្ងៃនេះដែរ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ដំណើរការ វាយប្រហារនាថ្ងៃទី ២៣ មិនា នៅបារាំង។ ក្នុងកាលៈទេសៈនោះ បណ្ដាថ្នាក់ដឹក នាំសហភាពអឺរ៉ុបបានសម្តែងការគាំទ្រនិងស្មារតីសាមគ្គីភាពជាមួយប្រជាជន បារាំងបន្ទាប់ពីប្រទេសនេះរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយការវាយប្រហារដែលធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ៣ នាក់ត្រូវស្លាប់នាថ្ងៃទី ២៣ មិនា៕