|
កម្មវិធីកម្សាន្តសម្រាប់កុមារ |
(VOVworld)-ក្នុងឱកាសបុណ្យតេតកុមារថ្ងៃទី១មិថុនា នាថ្ងៃទី២៨និងទី២៩ឧសភា
នៅសារ មន្ទីជនជាតិវិទ្យាវៀតណាម បានប្រព្រឹត្តទៅកម្មវិធី “រួមគ្នាលេងល្បែងប្រជា
ប្រិយនៃបណ្តា ប្រទេសអាស៊ីអាគ្នេយ៍” ដែលទាក់ទាញការចូលរួមរបស់ប្អូនៗកុមារ
ជាច្រើនកុះករ។ ដោយ សកម្មភាពសម្បូរបែបដូចជា សម្តែងសម្លៀកបំពាក់ជនជាតិ
និងធ្វើប្រដាប់ប្រដាលេងកំសាន្តជាដើម ប្អូនៗកុមារនិងភ្ញៀវចូលរួមនឹងបានទស្សនា
បរិយាកាសវប្បធម៌សម្បូរបែបរបស់វៀតណាម និងប្រទេសជាច្រើនក្នុងតំបន់។ ប្អូន
Chu Tuan Linh នៅទីក្រុងហាណូយបានឲ្យដឹងថា៖
“ប្អូនឃើញថា សកម្មភាពនេះប្រកបអត្ថប្រយោជន៍ណាស់ ដែលពោរពេញទៅ
ដោយល្បែង ប្រជាប្រិយដូចជា ដើរនៅលើសសរ ល្បែងទាញព្រ័ត្រឬគូររូប។តាមនោះជួយឲ្យប្អូនយល់ បន្ថែមនូវលក្ខណៈវប្បធម៌ជនជាតិខ្លួននិងប្រទេសក្នុង
តំបន់អាស៊ីអាគ្នេយ៍”។
ក្នុងពេលជាមួយគ្នានោះ ការតាំងពិព័រណ៍គំនូរពិសេសសម្រាប់កុមារដោយ
មានឈ្មោះ ថា “កុមារគូរគំនូរ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ឧសភានៅទីក្រុង
ហាណូយ។ រូបថតជិត៣០ ផ្ទាំងដោយប្អូនៗកុមារនៅទីក្រុងហាណូយគូរត្រូវបាន
តាំងបង្ហាញនិងឧទ្ទេសនាមនៅក្នុងការ តាំងពិព័រណ៍នេះ។ វិចិត្រករ Nguyen
Hong Phuong បានចែករំលែកថា ៖
“នេះជាឱកាសគូសសញ្ញានូវអនុស្សាវរីយ៍សម្រាប់ប្អូនម្នាក់ៗ នៅពេលដែលចូល
រួមការគូរគំនូរ។ទាំងអស់នេះបានបង្កើតឡើងរូបគំនូរស្អាតប្លែកគួរឲ្យស្រឡាញ់។
តាំងពិព័រណ៍នេះ ពិត ជានាំនូវមកការចាប់អារម្មណ៍សម្រាប់ប្អូនៗជាមិនខាន”៕