ការងារលើកលែងទោសត្រូវធានាភាព​យុត្តិធម៌ សត្យានុម័ត បើកចំហ និងតម្លាភាព​

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែសីហា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋ បានសម្របសម្រួលជាមួយក្រសួងការបរទេស ក្រសួងនគរបាល តុលាការប្រជាជនកំពូល និងស្ថាប័នពាក់ព័ន្ធនានា រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសពិសេសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ។

នៅក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋលោក  Pham Thanh Ha បានអះអាងថា ការលើកលែងទោសគឺជាប្រពៃណីមនុស្សធម៌របស់ប្រជាជាតិ និងគោលនយោបាយសន្តោសប្រណីរបស់បក្ស និងរដ្ឋវៀតណាម។ ការងារលើកលែងទោសជានិច្ចកាលអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយធានាភាពយុត្តិធម៌ សត្យានុម័ត បើកចំហ និងតម្លាភាព។ នេះក៏ជាគោលការណ៍និងទិសដៅយ៉ាងខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ក្នុងការជំរុញនិងការពារសិទ្ធិមនុស្សប្រកបដោយយុត្តិធម៌និងសមភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នកដែលកំពុងប្រតិបត្តិទោសជាប់ពន្ធនាគារផងដែរ។

ការងារលើកលែងទោសត្រូវធានាភាព​យុត្តិធម៌ សត្យានុម័ត បើកចំហ និងតម្លាភាព​ - ảnh 1អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋលោក Pham Thanh Ha បានអានសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសពិសេសឆ្នាំ ២០២៤។ រូបថត៖ VOV

លើយសំណួរអំពីចំនួនជនមានសញ្ជាតិបរទេសដែលកំពុងប្រតិបត្តិទោសជាប់ពន្ធនាគារនៅក្នុងមន្ទីរឃុំឃាំងរបស់វៀតណាម និងចំនួនមនុស្សដែលគ្រោងនឹងត្រូវបានលើកលែងទោសក្នុងឱកាសទិវាបុណ្យជាតិវៀតណាថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ha Kim Ngoc បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ មានទណ្ឌិតប្រមាណ៦៤៣នាក់ដែលមានសញ្ជាតិបរទេសកំពុងប្រតិបត្តិទោសជាប់ពន្ធនាគារនៅក្នុងកន្លែងឃុំឃាំងរបស់វៀតណាម។ បន្ទាប់ពីធ្វើការពិនិត្យសំណុំឯកសាររួចរាល់ ស្ថាប័នមានសមត្ថកិច្ចនឹងប្រកាសអំពីចំនួនជាក់លាក់នៃទណ្ឌិតមានសញ្ជាតិបរទេសដែលនឹងត្រូវបានលើកលែងទោសក្នុងឱកាសនេះ។ ក្នុងការលើកលែងទោសនៅឆ្នាំ ២០២២ ទណ្ឌិតចំនួន ១៦ នាក់ដែលមានសញ្ជាតិបរទេសត្រូវបានលើកលែងទោស។ មុននោះ នៅឆ្នាំ២០២១ ទណ្ឌិតចំនួន ២១នាក់ដែលមានសញ្ជាតិបរទេសត្រូវបានលើកលែងទោស”។

ការងារលើកលែងទោសត្រូវធានាភាព​យុត្តិធម៌ សត្យានុម័ត បើកចំហ និងតម្លាភាព​ - ảnh 2តំណាងស្ថាប័នសមត្ថកិច្ចបានឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

យោងតាមព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ចាប់ពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានធ្វើការលើកលែងទោសពិសេសចំនួន ០៩លើក សម្រាប់ព្រឹត្តិការណ៍និងថ្ងៃបុណ្យសំខាន់ៗរបស់ប្រទេសជាតិ ដោយផ្តល់ការលើកលែងទោសដល់ទណ្ឌិតជាង ៩២ពាន់នាក់ ដែលបានដំណើរការកែប្រែ ធ្វើ ការងារ ការសិក្សាបានល្អ ឲ្យវិលត្រឡប់មកសហគមន៍វិញ៕


ប្រតិកម្មទៅវិញ