ការឃោសនាព័ត៌មានកិច្ចការបរទេសមានតួនាទីសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍និងការពារមាតុប្រទេស

Chia sẻ
(VOVworld) - នេះជាការអះអាងរបស់អគ្គនាយកវិទ្យុ
សម្លេងវៀតណាមលោក Nguyen Dang Tien នាពេល
អញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយ
កម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសាធា
រណៈឆែកនាថ្ងៃទី១៣ កក្កដា។
ការឃោសនាព័ត៌មានកិច្ចការបរទេសមានតួនាទីសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍និងការពារមាតុប្រទេស - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien ផ្លាស់ប្ដូរមតិជាមួយ
ឯកអគ្គរដ្ឋទូត Truong Manh Son

(VOVworld) - ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន វិទ្យុសម្លេងវៀតណាមជានិច្ចកាល
យកចិត្តទុកដាក់ដល់ការឃោសនាព័ត៌មានកិច្ចការបរទេស ដែលជួយឲ្យសហគមន៍
ជនវៀតណាមនៅឯបរទេសនិងប្រទេសនានាយល់ច្បាស់ជាងទៀតអំពីទឹកដី
មនុស្សនិងវប្បធម៌របស់វៀតណាម ផ្សព្វផ្សាយរូបភាពនិងការជួបប្រាស្រ័យអន្តរ
ជាតិ។នេះជាការអះអាងរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen
Dang Tien នាពេលអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយ កម្មាភិបាល
នៃស្ថានទូតវៀតណាមប្រចាំនៅសាធារណៈឆែកនាថ្ងៃទី១៣ កក្កដា។លោក
Nguyen Dang Tien បានជួនដំណឹងជាមួយស្ថានទូតអំពីផែនការបើក សម្ពោធស្ថាប័ន
អចិន្ត្រៃរបស់វិទ្យុប្រចាំនៅរដ្ឋធានី Praha នាថ្ងៃទី១៤ កក្កដា និង សុំឲ្យស្ថានទូតបន្ត
យកចិត្តទុកដាក់និងមានការជួយឧបត្ថម្ភទាន់ពេលវេលាដើម្បីស្ថានប័នអចិន្ត្រៃ
នោះធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ឆែកលោក​Truong Manh Son បានថ្លែងថា ការបង្កើនការងារ ឃោសនាព័ត៌មានកិច្ច
ការបរទេសដើរតួនាទីដ៏សែនសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍និងការពារមាតុប្រ
ទេស។ដូច្នេះហើយ ការបើកស្ថាប័នអចិន្ត្រៃរបស់វិទ្យុសម្លេង វៀតណាមនឹងរួម
ចំណែកបង្កើនកិត្យានុភាពរបស់សហគមន៍ជនវៀតណាមនៅ ឆែក និងរួមវិភាគ
ទានក្នុងវឌ្ឍនភាពរបស់ឆែកផងដែរ៕

ប្រតិកម្មទៅវិញ