លោកទេសាភិបាលរងបានអះអាងថា ធនាគាររដ្ឋសម្រេចបានគោលដៅកាត់បន្ថយអត្រាការប្រាក់ ជួយទ្រទ្រង់សហគ្រាសនិងជួយឧបត្ថម្ភដល់កំណើនឥណទាន ក៏ដូចជាជួយឧបត្ថម្ភបន្ថែមដល់ការពង្រីកការវិនិយោគដើម្បីបង្កើន GDP ក្នុងឆ្នាំនេះ។
ទេសាភិបាលរងធនាគាររដ្ឋវៀតណាម លោក Dao Minh Tu ពន្យល់អំពីការកែសម្រួលអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ។ រូបថត៖ PV/Vietnam+ |
យោងតាមលោកទេសាភិបាលរងធនាគាររដ្ឋ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ទស្សនៈប្រតិបត្តិគឺសមស្របនឹងស្ថានភាពជាក់ស្ដែងផល ហើយពង្រឹងសមត្ថភាពក្នុងការទទួលបានដើមទុនរបស់សហគ្រាស ជួយទ្រទ្រង់សហគ្រាសដោយកាត់បន្ថយអត្រាការប្រាក់ទៀតផង។ ដោយឈរលើមូលដ្ឋាននោះ ធនាគាររដ្ឋវៀតណាមបានកាត់បន្ថយអត្រាការប្រាក់ចំនួន ៤ លើក។
ធនាគាររដ្ឋបានកំណត់គោលដៅថា នៅចុងឆ្នាំនេះអាចសម្រេចបានការបញ្ចុះអត្រាការប្រាក់ជាមធ្យមរបស់ធនាគារពាណិជ្ជកម្មពី ១-១,៥% ។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ យោងតាមការស្ថិតិក៏ដូចជាការវាយតម្លៃរបស់ធនាគាររដ្ឋ អត្រាការប្រាក់ជាមធ្យមនៃប្រាក់កម្ចីថ្មី នឹងធ្លាក់ចុះប្រហែល ២-២,២% ពោលគឺលើសពីការរំពឹងទុក។
លទ្ធផលនេះជួយឲ្យសហគ្រាសមានភាពងាយស្រួលក្នុងការទទួលបានដើមទុន ជាមួយអត្រាការប្រាក់ទាប តាមនោះជំរុញការស្តារ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសង្គម៕