នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ទស្សនាវដ្ដី វេទិកាធុរកិច្ច (សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម - VCCI) បានរៀបចំពិធីបើកកម្មវិធីមហោស្រពចាប់ផ្ដើមអាជីវកម្ម ឆ្នាំ ២០២២។ កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុង និងតំណាងអង្គការអន្តរជាតិមួយចំនួន។
អញ្ជើញថ្លែងបើកមហោស្រពចាប់ផ្ដើមអាជីវកម្ម ឆ្នាំ ២០២២ លោក Pham Tan Cong ប្រធានសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសង្កត់ធ្ងន់ថា ក្នុងនិន្នាការរួមនៃសកលលោកឆ្នាំ ២០២១ នោះវៀតណាមក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងសន្ធឹកសន្ធាប់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ នៅតែមានចំណុចភ្លឺលេចធ្លោផងដែរ នោះគឺកម្លាំងរស់យ៉ាងខ្លាំងក្លារបស់សហគ្រាសវៀតណាម និងស្មារតីចាប់ផ្ដើមអាជីវកម្មរបស់ប្រជាជនវៀតណាម។ ជាមធ្យម រៀងរាល់ខែក្នុងឆ្នាំ ២០២១ មានសហគ្រាសចំនួន ១៣ ៣០០ បានបង្កើតថ្មី និងប្រតិបត្តិការឡើងវិញ ក្នុងនោះមានសហគ្រាសប្រមាណ ១ ម៉ឺនបានបង្កើតថ្មី។ ប្រការនេះបានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងក្នុងការសម្របខ្លួនរបស់សហគ្រាសក្នុងខឿនសេដ្ឋកិច្ច ក៏ដូចជាស្មារតីចាប់ផ្ដើមអាជីវកម្មរបស់ប្រជាជន និងសហគ្រាសយ៉ាងខ្លាំងក្លាផងដែរ។ ដើម្បីរួមដៃគ្នា នាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងសុភមង្គលនៅឆ្នាំ ២០៤៥ នោះ VCCI បានប្តេជ្ញាចិត្តរួមជាមួយក្រសួង ស្ថាប័ន និងអង្គការទាំងអស់នៅទូទាំងប្រទេសកៀរគរកម្លាំងបញ្ញារបស់ប្រជាជនសម្រាប់គោលដៅនេះផងដែរ៕