ការខ្វែងគំនិតផ្ទៃក្នុងរបស់ណាតូអំពីសិទ្ធិដេញថ្លៃលើកិច្ចសន្យាការពារជាតិក្រោយ Brexit

Chia sẻ
(VOVWORLD) -ក្រុមមន្ត្រីការពារជាតិអាមេរិក និងក្រុមអ្នកការទូត EU បានឡើងសំលេងព្រមានថា គោលជំហរដ៏រឹងមាំរបស់បារាំងអាចបំបែកបំបាក់ផ្ទៃក្នុងបណ្ដាទេសជាសមាជិតណាតូ ដោយមិនអើពើនឹងមតិប្រឆាំងរបស់ទីក្រុងប៊្រុចសែល ដែលចាត់ទុកថា នេះគឺជាកម្មវិធីយោធារបស់ EU ហើយប្រការនេះមិនប៉ះពាល់ដល់ណាតូឡើយ។

កាសែត Telegraph បានផ្សាយព័ត៌មានថាលោក Emmanuel Macron ប្រធានាធិបតីបារាំងបានធ្វើឲ្យសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ខឹងសម្បារ ខណៈដែលបារាំងបានរកវិធីរាំងខ្ទប់បណ្ដាក្រុមហ៊ុនការពារជាតិរបស់អង់គ្លេសចូលរួមការដេញថ្លៃលើកិច្ចសន្យានានានៅសហភាពអឺរ៉ុប (EU) ក្រោយពីពេលអង់ក្លេសចាកចេញពី EU - Brexit ។ ក្រុមមន្ត្រីការពារជាតិអាមេរិក និងក្រុមអ្នកការទូត EU បានឡើងសំលេងព្រមានថា គោលជំហរដ៏រឹងមាំរបស់បារាំងអាចបំបែកបំបាក់ផ្ទៃក្នុងបណ្ដាទេសជាសមាជិតណាតូ ដោយមិនអើពើនឹងមតិប្រឆាំងរបស់ទីក្រុងប៊្រុចសែល ដែលចាត់ទុកថា នេះគឺជាកម្មវិធីយោធារបស់ EU ហើយប្រការនេះមិនប៉ះពាល់ដល់ណាតូឡើយ។

ក្នុងសារលិខិតមួយដែលផ្ញើទៅកាន់តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini នោះ ក្រុមមន្ត្រីការពារជាតិអាមេរិកបានចោទប្រកាន់ EU ពីបទរាំងខ្ទប់បណ្ដាប្រទេសសម្ព័ន្ធមិត្តណាតូ ដែលមិនមែនជាសមាជិត EU ចូលរួមការដេញថ្លៃ ដោយនិយាយថា ប្រការនេះនឹងបំផ្លាញទំនាក់ទំនងរវាងណាតូ និង EU៕

ប្រតិកម្មទៅវិញ