តាមផែនការ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងមានជំនួបជាមួយគណប្រតិភូ។ថ្លែងមតិនៅក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ២៣ កុម្ភៈ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Baik Tae-hyun បានឲ្យដឹងថា៖ "ដោយសាររដ្ឋាភិបាលមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជួយកែលម្អទំនាក់ទំនងអន្តរកូរ៉េ និងបើកផ្លូវសម្រាប់កិច្ចសន្ទនាសន្តិភាព ។ ដូច្នេះ សេអ៊ូលសម្រេចចិត្តឯកភាពចំពោះដំណើរទស្សនកិច្ចរបស់លោក Kim ។ "។
តាមផែនការ ក្នុងឱកាសនេះ លោកស្រី Ivanka Trump កូនស្រីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងបំពេញទស្សនកិច្ចនៅកូរ៉េរយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមពិធីបិទអូឡាំពិក Pyeongchang 2018 ផងដែរ៕