កូរ៉េខាងត្បូងអះអាងថាត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយកូរ៉េខាងជើងលើគ្រប់បញ្ហាទាំងអស់

Chia sẻ
(VOVWORLD) - គេរំពឹងថា ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហានានា ដូចជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនិងបង្កើនការបំពាក់អាវុធតាមរយៈគណៈកម្មាធិការចម្រុះនេះ។ 
កូរ៉េខាងត្បូងអះអាងថាត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយកូរ៉េខាងជើងលើគ្រប់បញ្ហាទាំងអស់ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea - In (ខាងស្តាំ) និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន នៅឯកិច្ចប្រជុំកំពូលនៅតំបន់ផ្អាកសង្គ្រាម Panmunjom នៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០១៨ ។ (រូបថតឯកសារ៖ AFP / VNA)

នាថ្ងៃទី ១៩ ខែមករា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថាប្រទេសបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាលើរាល់បញ្ហាជាមួយកូរ៉េខាងជើងតាមរយៈ  បណ្តាញទំនាក់ទំនងយោធា សំដៅកាត់បន្ថយភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Boo Seung-chan បានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងជាន់ខ្ពស់អន្តរកូរ៉េ ដែលបានចុះហត្ថលេខានៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨ រវាងប្រធានាធិបតីកូរេខាងត្បូង លោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un  គេរំពឹងថាភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហានានា ដូចជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនិងបង្កើនការបំពាក់អាវុធតាមរយៈគណៈកម្មាធិការចម្រុះនេះ។ ទន្ទឹមនឹងនេះដែរ មន្ត្រីរូបនោះក៏បានបដិសេដលើការរិះគន់ដែរថា កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) រវាងប្រទេសកូរ៉េទាំងពីរត្រូវបានគេលុបចោលស្ទើរតែទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ