មន្រ្តីកូរ៉េខាងត្បូងបានទាក់ទងសមភាគីកូរ៉េខាងជើងតាមរយៈទូរសព្ទ័បន្ទាន់រវាងកូរ៉េទាំងពីរ (រូបថត៖ AP / TTXVN) |
នាថ្ងៃទី ៩ ខែមិថុនា កូរ៉េខាងត្បូងបានដាស់តឿនឲ្យកូរ៉េខាងជើងរក្សាខ្សែទូរស័ព្ទទំនាក់ទំនងអន្តរកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងមិនបានឆ្លើយតបការហៅទូរស័ព្ទប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង តាមរយៈខ្សែទូរស័ព្ទទំនាក់ទំនងយោធា និងនយោបាយរវាងភាគីទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកស្រី Choi Hyun-soo បានអះអាងថា នេះគឺជាលើកទីមួយហើយ ដែលកូរ៉េខាងជើងមិនបានឆ្លើយតបការហៅទូរស័ព្ទពីកូរ៉េខាងត្បូងចាប់តាំងពីខ្សែទូរស័ព្ទបន្ទាន់ត្រូវបានស្តារឡើងវិញក្នុងឆ្នាំ ២០១៨ ។
មន្ត្រីនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងមួយរូបបានសង្កត់ធ្ងន់ថា ខ្សែទូរស័ព្ទទំនាក់ទំនងរវាងភាគីទាំងពីរ គឺជាមធ្យោបាយមូលដ្ឋាននៃការផ្លាស់ប្តូរព័ត៌មាន ហើយចាំបាច់ត្រូវរក្សា ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ មន្ត្រីរូបនេះបានបញ្ជាក់ថា ក្រៅពីការគោរពតាមកិច្ចព្រមព្រៀងអន្តរកូរ៉េ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េផងដែរ៕