(VOVworld)-រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង Hong Yong-pyo នាថ្ងៃទី ២៦
កក្កដា បានអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឆ្ពោះទៅ តុចរចារ ព្រមទាំងចាត់ទុកថា រាល់បញ្ហានៅសេសសល់អាចដោះស្រាយតាម ការជួបសន្ទនា។ឆ្លើយសំភាសន៍ជាមួយស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង
លោក Hong បានចាត់ទុកថា កូរ៉េទាំងពីរ គប្បីរៀបចំការជួប ប្រាស្រ័យ និងភាគីទាំង
ពីរត្រូវស្វែងរកវិធានការចាប់ផ្តើមឡើងវិញទួរទេសចរណ៍ ទៅកាន់ភ្នំ Kumgang តាម
រយៈការសន្ទនា។ លោក Hong ក៏បានឲ្យដឹង ថែមទៀតថា សេអូលត្រូវការធានាពី
ព្យុងយ៉ាងថា ភាគខាងជើងនឹងធានាសុវត្ថ ភាពឲ្យភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង ព្រម
ទាំងសន្យាថា ខំប្រឹងប្រែង រៀបចំការ ជួបជុំគ្នាជាថ្មីម្តងទៀត សម្រាប់គ្រួសារដែល
បែកបាកគ្នានាសង្គ្រាមមុននេះ ផងដែរ៕