កូរ៉េខាងត្បូងស្វែងរកវិធី បង្រួញគម្លាតរវាងអាមេរិកនិងស.ប.ប.ក

Chia sẻ
(VOVWORLD) -លោក Moon Jae-in នឹងខិតខំប្រឹងប្រែងក្នុងឱកាសជំនួបនាពេលខាងមុខរវាងលោកជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើជាអាជ្ញាកណ្ដាលសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយរវាងអាមេរិក និងស.ប.ប.ក។
កូរ៉េខាងត្បូងស្វែងរកវិធី បង្រួញគម្លាតរវាងអាមេរិកនិងស.ប.ប.ក - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in 

មជ្ឈដ្ឋានមន្រ្តីកូរ៉េខាងត្បូងនាថ្ងៃទី ១៨ ឧសភាបានឲ្យដឹងថា៖ប្រធានាធិបតីនៃប្រទេសខ្លួន លោក Moon Jae-in នឹងខិតខំប្រឹងប្រែងក្នុងឱកាសជំនួបនាពេលខាងមុខរវាងលោកជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើជាអាជ្ញាកណ្ដាលសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយរវាងអាមេរិក និងស.ប.ប.ក។ តាមផែនការ លោក Moon Jae-in នឹងមានជំនួបជាមួយលោក Trump នាថ្ងៃទី ២២ ឧសភាខាងមុខនៅវ៉ាស៊ីនតោន ពោលគឺ ៣ សប្តាហ៍មុននឹងជំនួបរវាងលោក Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅ សិង្ហបុរី។ ។នាយករងខុទ្ទកាល័យសន្តិសុខជាតិ ចំណុះវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Nam Gwan-pyo បានឲ្យដឹងថា៖ សេអ៊ូលរំពឹងថាជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងអាមេរិកនាពេលខាងមុខនឹងដើរតួនាទីជាស្ពាន់តភ្ជាប់រវាងវ៉ាស៊ីនតោននិងព្យុងយ៉ាង ហើយជួយឲ្យជំនួបកំពូលរវាងអាមេរិក និងស.ប.ប.កប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

នាថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក មិនទាន់ឯកភាពលើបញ្ជីរាយនាមអ្នកកាសែត ដែលត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងជ្រើសរើស ដើម្បីចូលរួមព្រឹត្តិការបំផ្លាញចោល រោងចក្រសាកល្បងក្រ
នុយក្លេអ៊ែរ Punggye Ri នាសប្តាហ៍ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ