កូរ៉េខាងត្បូងវាយតម្លៃដំណើរការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺជាសមិទ្ធិផលការទូតធំបំផុតឆ្នាំ​២០១៨

Chia sẻ
(VOVWORLD) -ថ្លែងទៅកានអ្នកសារព័ត៌មាន លោក Chung Eui-yong បានសង្កត់ធ្ងន់ថាការចាប់ផ្ដើមដំណើរការលុបបំបាត់ដំណើការលុបចោលនុយគ្លេអ៊ែរបានប្រែក្លាយឆ្នាំ ២០១៨ ទៅជាឆ្នាំដែលមានអត្ថន័យបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ 
កូរ៉េខាងត្បូងវាយតម្លៃដំណើរការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺជាសមិទ្ធិផលការទូតធំបំផុតឆ្នាំ​២០១៨ - ảnh 1  លោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង (YONHAP/TTXVN)

នាថ្ងៃទី ២១ ខែធ្នូ  លោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានអះអាងថា ដំណើរការលុបបំបាត់នុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េបានឆ្លងកាត់ចំណុច ដែលមិនអាចត្រលប់ក្រោយបានឡើយ ព្រមទាំងចាត់ទុកថានេះគឺជាសមិទ្ធផលការទូតសំខាន់បំផុតរបស់កូរ៉េខាងត្បូង និងអាមេរិកក្នុងឆ្នាំ ២០១៨។

ថ្លែងទៅកានអ្នកសារព័ត៌មាន លោក Chung Eui-yong បានសង្កត់ធ្ងន់ថាការចាប់ផ្ដើមដំណើរការលុបបំបាត់ដំណើការលុបចោលនុយគ្លេអ៊ែរបានប្រែក្លាយឆ្នាំ ២០១៨ ទៅជាឆ្នាំដែលមានអត្ថន័យបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ លោកបានឲ្យដឹងទៀតថា គោលនយោបាយសន្តិសុខរបស់កូរ៉េខាងត្បូងក្នុងប៉ុន្មានឆ្នាំកន្លងទៅគឺសំដៅរក្សាសន្តិភាព ហើយ ឆ្នាំនេះ កូរ៉េខាងត្បូងបានជំរុញគោលនយោបាយសន្តិសុខសកម្មថែមទៀត ដើម្បីបង្កើតសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ