|
កូរ៉េខាងត្បូងវិនិយោគចូលក្នុងគំរោងការណ៍វិនិយោគជាច្រើននៅមជ្ឈមណ្ឌលឧស្សាហកម្ម Dung Quat (Image: baoquangngai.vn) |
(VOVworld) – គិតដល់ឥឡូវនេះ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានប្រភពទុកវិនិយោគធំចូលក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច Dung Quat ខេត្ត Quang
Ngai ភាគកណ្ដាលវៀតណាម។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្ងន់ Doosan បានវិនិយោគប្រាក់ចំនួន ៣០០ លានដុល្លាអាមេរិកសំដៅកសាងរោងចក្រចំនួន ៥ ។ ក្រោយពីការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូងនាពាក់កណ្ដាលខែ កក្ដដា កន្លងទៅ អង្គភាពអាជីវកម្មកូរ៉ខាងត្បូងបានប្រមូលផ្តុំទៅលើការស្វែងរកឱកាសវិនិយោគចូល
ក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច Dung Quat ដូចជា ៖ សម្ព័ន្ធក្រុមហ៊ុន HanWha និង
មជ្ឈមណ្ឌលឧស្សាហកម្ម Ulsan ជាដើម៕