កូរ៉េខាងត្បូងលើកលែងលទ្ធភាពផ្ទុះសង្គ្រាមលើឧបទ្វីបកូរ៉េ |
(VOVworld) – នាថ្ងៃទី ៥ កញ្ញា កូរ៉េខាងត្បូងបានប្រកាសមិនអាចទទួលយក សង្គ្រាមដូចជម្រើសមួយដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ ស.ប.ប.ក ដោយមិនអើពើដល់ការដែលព្យុងយ៉ាងទើបនឹងដំណើរការសាកល្បង នុយក្លេអ៊ែលើកទី ៦ ប្រកបដោយជោគជ័យ។ ថ្លែងមតិនៅវេទិកាមួយនៅ វ៉ាស៊ីនតោន អាមេរិក អនុរដ្ឋមន្ត្រីការបរទេសទី ២ របស់កូរ៉េខាងត្បូង លោក Cho Huyn បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់រៀបចំការសន្ទនាជាមួយព្យុងយ៉ាងដោយ មានគោលដៅចំនួន ២ គឺ៖ គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ បន្ធូរស្រាលភាពតាន តឹងយោធាឆ្លងដែននិងដោះស្រាយបញ្ហាមនុស្សធម៌៕