|
កូរ៉េខាងត្បូងព្រមមាន ស.ប.ប.ក. បន្ទាប់ពីការផ្ទុះគ្រាប់មីននៅតំបន់គ្មានយោធា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ សីហា កងទ័ពកូរ៉េខាងត្បូងបានប្រកាសថា៖
ទាហានចំនួនពីរនាក់នៃប្រទេសនេះរងរបួសដ៏ធ្ងន់ធ្ងរក្នុងការផ្ទុះគ្រាប់មីន
ដែល សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានកាប់នៅតំបន់
គ្មានយោធា (DMZ) នាសប្តាហ៍មុន។ ក្នុងសន្និសីទកាសែតមួយ
ឧត្តមសេនីយ៍ត្រី Koo Hong-mo ក្រុមប្រឹក្សារអគ្គសេនាធិការកងទ័ពចម្រុះ
កូរ៉េខាងត្បូង បានឲ្យដឹងថា៖ តាម លទ្ធផលនៃការធ្វើស៊ើបអង្គេតនៅ
កន្លែងកើតហេតុថា៖ បណ្ដាទាហានរបស់ ស.ប.ប.ក. បានឆ្លងខ្សែព្រំដែន
យោធាដើម្បីកាប់គ្រាប់មីនជិតនឹងប៉ូស្តត្រួតពិនិត្យ របស់កូរ៉េខាងត្បូង។
ទង្វើនេះរបស់ព្យុងយ៉ាងបានរំលោភលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម
និងកិច្ចព្រមព្រៀងមិនវាយប្រហារគ្នាទៅវិញទៅមករវាងប្រទេសកូរ៉េទាំង
ពីរ ព្រមទាំង សេអ៊ូលបានស្នើរឲ្យព្យុងយ៉ាងសូមទោសនិងជំនុំជំរះអ្នកទទួល
ខុសត្រូវអំពីរឿងហេតុនេះ ផងដែរ៕