|
កូរ៉េខាងត្បូងប្រកាសតបតវិញអំពើបង្ករឿងហេតុរបស់ ស.ប.ប.ក (Image: VOV) |
(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី ៩ កុម្ភៈ អ្នកនាំពាក្យ
ក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង លោក Lim Byeong-cheol បានលើកច្បាស់ថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងតាមដានឲ្យបានជាប់ជានិច្ចអំពីរាល់កាយវិការ
របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហើយប្រកាសនឹងតបតវិញ
ក្នុងករណី ព្យុងយ៉ាងមានអំពើបង្ករឿងហេតុ។ សេចក្តីប្រកាសពោលខាងលើ
ត្រូវបាននាំចេញ បន្ទាប់ពី ១ ថ្ងៃដែលព្យុងយ៉ាងបានបាញ់កាំជ្រួចចំនួន ៥ គ្រាប់
ទៅលើសមុទ្រជប៉ុន។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងបង្រួបបង្រួមនកូរ៉េខាង
ត្បូងបានអះអាងថែមទៀតថា៖ Seoul នៅរក្សាទស្សនៈ កសាងទំនុកទុកចិត្ត
តាមរយៈកិច្ចសហប្រតិបត្តិការនិងការជួបសន្ទនាជាមួយព្យុងយ៉ាងដដែល។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៩ កុម្ភៈ នៅទីក្រុង Seoul អនុរដ្ឋមន្ត្រី
ក្រសួង ការបរទេសអាមេរិកថ្មី លោក Antony Blinken បានជួបសន្ទនាជាមួយ
សមភាគី កូរ៉េខាងត្បូង លោក Cho Tea-yong ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់
សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ៕