|
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រកាសថា៖ ប្រទេសនេះទើបនឹង
បានអនុម័តលើកញ្ចប់ប្រាក់ជំនួយសំរាប់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត
កូរ៉េដោយមានតំលៃ ៦ លាន ដុល្លាអាមេរិក។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៦ សីហា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រកាសថា៖ ប្រទេសនេះទើបនឹងបានអនុម័តលើកញ្ចប់ប្រាក់ជំនួយសំរាប់សាធារណៈរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េដោយមានតំលៃ ៦ លាន ដុល្លាអាមេរិក។ នេះគឺជាកញ្ចប់
ជំនួយដំបូងរបស់ Seoul សំរាប់ព្យុងយ៉ាង ចាប់ពីពេល ប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី Park Geun-hye បានទទួលដំណែង នាខែ កុម្ភៈ កន្លងមក។ Seoul នឹង
ផ្ញើកញ្ចប់ប្រាក់ជំនួយនេះដល់មូលនិធិកុមារនៃ អ.ស.ប. នាថ្ងៃទី ៧ សីហា។ ចំនួន
ប្រាក់ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បី ទិញ Vaccines គ្រឿងសម្ភារៈសុខាភិបាល
និងម្ហូបអាហារសំរាប់កុមារនៅ ស.ប.ប.ក. នាឆ្នាំ ២០១៤។ ក្នុងពេលនោះ បញ្ហាចាប់
ផ្តើមសកម្មភាពនៅមណ្ឌល ឧស្សាហកម្មរួម Kaesong ឡើងវិញរវាងប្រទេសកូរ៉េទាំង
២ នៅជួបការលំបាកជា ច្រើន។ ភាគីទាំង ២ បានដំណើរការវង់ចរចារចំនួន ៦ លើក
ប៉ុន្តែ រាល់ការខ្វែង គំនិតមិនទាន់ដោះស្រាយឡើយ។ កូរ៉េខាងត្បូងបានផ្តើមឡើងអំពី
ការៀបចំវង់ចរ ចាររមួយទៀត ប៉ុន្តែ ភាគីព្យុងយ៉ាងនៅពុំទាន់មានកាយវិការណាមួយ
ឡើយ៕