កូរ៉េខាងត្បូងបន្តស្វែងរកពលរដ្ឋរបស់ខ្លួនដែលត្រូវបានគេបាញ់សម្លាប់

Chia sẻ
(VOVWORLD) - កងកម្លាំងការពារដែនឆ្នេរសមុទ្រ និងកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ២៧ ខែកញ្ញាបានបន្តស្វែងរកសាកសពនិងទ្រព្យសម្បត្តិរបស់មន្រ្តីនេសាទរបស់ប្រទេសនេះ ដែលត្រូវបានបាញ់សម្លាប់នៅលំហរសមុទ្រដោយកងទ័ពកូរ៉េខាងជើងកាលពីសប្តាហ៍មុន ទោះបីជាមានការព្រមានរបស់ទីក្រុងព្យុងយ៉ាងអំពីការ “ឈានចូល” ទៅក្នុងដែនសមុទ្ររបស់កូរ៉េខាងជើង។

 មន្ត្រីកូរ៉េខាងត្បូងបានកេណ្ឌនាវាចំនួន ៣៩ គ្រឿង ក្នុងនោះមាននាវាកងទ័ពជើងទឹកចំនួន ១៦ គ្រឿង និងយន្តហោះចំនួន ៦ គ្រឿង ដើម្បីស្វែងរកខ្សែរជួរមុខនៅជិតខ្សែព្រំដែនខាងជើង (NLL) ដែលជាកន្លែងមន្ត្រី អាយុ ៤៧ ឆ្នាំនេះបានបាត់ខ្លួនតែម្តង។

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីនិងបូជាដោយដុតសពមន្ត្រីរូបនេះ ខណៈពេលដែលកូរ៉េខាងជើងបានឲ្យដឹងថាកងទ័ពរបស់ខ្លួនបានបាញ់ទៅលើ “អ្នកដែលបានលុកចូលខុសច្បាប់” ប៉ុន្តែគេត្រឹមតែដុត “សម្ភារៈ អណ្តែតលើទឹក” ជាជាងសាកសព របស់គាត់។ រាល់ប្រតិបត្តិការស្វែងរកនៅក្បែរកោះ Yeonpyeong ត្រូវបានធ្វើឡើងខណៈពេលដែលប្រទេសកូរ៉េខាងជើងបានទទូចដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់ប្រតិបត្តិការស្វែងរកជាបន្ទាន់ដោយសំអាងថាសកម្មភាពទាំងនេះកំពុងរំលោភបំពានលើដែនសមុទ្ររបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ