|
កូរ៉េខាងត្បូងបដិសេធការផ្តើមជំនួបសន្ទនារបស់កូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី៨ ឧសភា ក្រសួងសម្របសម្រួលកូរ៉េខាងត្បូងបានប្រកាស
បដិសេធការផ្តើមជំនួបសន្ទនាដែលថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក
Kim Jong Un បាននាំចេញនៅសម័យប្រជុំមហាសន្និបាតលើកទី ៧ របស់បក្ស
ពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉។ សេចក្តីប្រកាសពោលខាង
លើបានលើកច្បាស់ថា៖ ការផ្តើមឡើងរបស់ព្យុងយ៉ាងជាយុទ្ធនាការឃោសនា
ដែលគ្មានទំនុកចិត្តតែប៉ុណ្ណោះ ក្នុងពេលដែលព្យុងយ៉ាងផ្តោតទៅលើការសន្ទនា
អន្តរកូរ៉េក្នុងកាលៈទេសៈនៅបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ សេចក្តីប្រកាស
បានសង្កត់ធ្ងន់ថា៖ ព្យុងយ៉ាងគប្បីបញ្ឈប់ភ្លាមរាល់ទង្វើបង្ករឿងហេតុតម្រង់
ទៅលើកូរ៉េខាងត្បូង ហើយ សេអ៊ូលក៏អំពាវនាវឲ្យព្យុងយ៉ាងជ្រើសរើសគោលមាគ៌ារ
ឆ្ពោះទៅភាពគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េសំដៅនាំមកនូវសន្តិភាពនិងចាប់
ផ្តើមទំនាក់ទំនងមិត្តភាពលើឧបទ្វីបកូរ៉េឡើងវិញ៕