|
កូរ៉េខាងត្បូងនិងអាមេរិកអះអាងជាថ្មីម្តងទៀតនូវការដាក់ពង្រាយ THAAD ក្នុងឆ្នាំ ២០១៧ (VNA) |
(VOVworld) – នាថ្ងៃទី ៣១ មករា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក
Han Min-Koo និងសមភាគីអាមេរិក លោក James Mattis បានអះអាងជាថ្មី
ម្តងទៀត នូវការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចចម្ងាយឆ្ងាយដំណាក់កាល
ចុងក្រោយ (THAAD) ក្នុងឆ្នាំ ២០១៧ ដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង។
សេចក្តីប្រកាសនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋមន្ត្រី
ទាំងពីរ រូបនេះបានចរចារតាមទូរស័ព្ទហើយឯកភាពអំពីការរក្សាការត្រៀម
ខ្លួនជាស្រេច ទប់ទល់នឹងរាល់ទង្វើបង្ករឿងហេតុណាក៏ដោយពីកូរ៉េខាងជើង
បន្ទាប់ពីថ្នាក់ដឹក នាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន
ប្រកាសត្រៀមខ្លួនជាស្រេច បាញ់កាំជ្រួចមីស៊ីលជាបន្តបន្ទាប់៕