កូរ៉េខាង​ត្បូង​និងបណ្តាប្រទេសអាស៊ានចូលរួមការហ្វឹកហាត់សន្តិសុខអ៊ីនធឺណែត

Chia sẻ
(VOVWORLD) -ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី ១ឥ០ ខែវិច្ឆិកា បានប្រកាសថា ប្រទេសនេះបានរៀបចំការហ្វឹកហាត់សន្តិសុខអ៊ីនធឺណែត ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណែត។
កូរ៉េខាង​ត្បូង​និងបណ្តាប្រទេសអាស៊ានចូលរួមការហ្វឹកហាត់សន្តិសុខអ៊ីនធឺណែត - ảnh 1គណៈប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកចំហរ បានថតរូបអនុស្សាវរីយ៍។ រូបថត៖ Yonhap

ការហ្វឹកហាត់ដែលមានឈ្មោះថា “Cyber Training and Exercise” (ការបណ្តុះបណ្តាល និងប្រតិបត្តិតាមអ៊ីនធឺណែត- CYTREX) មានការចូលរួមដោយផ្ទាល់ពីតំណាងមកពីប្រទេសសមាជិកចំនួន ១៧ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បើកចំហរ (ADMM+)។ នេះគឺជាការហ្វឹកហាត់ CYTREX លើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-១៩មក។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការហ្វឹកហាត់នេះរួមបញ្ចូលទាំងការស៊ើបអង្កេតលើការវាយប្រហារតាមអ៊ីនធឺណែតជាច្រើន ដោយគូសសញ្ញាលើកដំបូងដែលបណ្តាប្រទេសចូលរួមក្នុងការបណ្តុះបណ្តាលស្តីពីបណ្តាញអ៊ីនធឺណែត ដោយផ្អែកលើបណ្តាញតភ្ជាប់ឆ្លងព្រំដែន៕

ប្រតិកម្មទៅវិញ