កូរ៉េខាងត្បូងនិងជប៉ុនពិភាក្សាអំពីករណីបាញ់បង្ហោះមីស៊ីលចុងក្រោយបំផុតរបស់ស.ប.បកូរ៉េ

Chia sẻ
(VOVWORLD) - លោក Noh Kyu-duk តំណាងពិសេសទទួលបន្ទុកសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ និងសមភាគីជប៉ុនលោក Takehiro Funakoshi បានពិភាក្សាអំពីបញ្ហានេះបន្ទាប់ពីស.ប.បកូរ៉េបាញ់បង្ហោះអាវុធមួយប្រភេទចេញទៅសមុទ្រជប៉ុនកាលពីថ្ងៃទី៥ ខែមករា ដែលក្រោយមកព្យុងយ៉ាងបានគូសបញ្ជាក់ថា ជាមីស៊ីលល្បឿនលឿនជាងសម្លេង។

ក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែមករា បានឲ្យដឹងថា បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងត្បូងនិងជប៉ុន បានធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទក្នុងថ្ងៃទី៧ ខែមករា ដើម្បីផ្លាស់ប្ដូរមតិយោបល់អំពីករណីបាញ់បង្ហោះសាកល្បងមីស៊ីលចុងក្រោយបំផុតរបស់ស.ប.បកូរ៉េ។ យោងតាមសេចក្ដីជូនដំណឹងថា លោក Noh Kyu-duk តំណាងពិសេសទទួលបន្ទុកសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ និងសមភាគីជប៉ុនលោក Takehiro Funakoshi បានពិភាក្សាអំពីបញ្ហានេះបន្ទាប់ពីស.ប.បកូរ៉េបាញ់បង្ហោះអាវុធមួយប្រភេទចេញទៅសមុទ្រជប៉ុនកាលពីថ្ងៃទី៥ ខែមករា ដែលក្រោយមកព្យុងយ៉ាងបានគូសបញ្ជាក់ថា ជាមីស៊ីលល្បឿនលឿនជាងសម្លេង។ ភាគីទាំងពីរបានឯកភាពគ្នា បន្តខិតខំប្រឹងប្រែងគ្រប់គ្រង រក្សាស្ថិរភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ដូចជាបន្តការចរចាឡើងវិញជាមួយស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ