កូរ៉េខាងត្បូងនិងចិនប្រឆាំងជំទាស់ការដែលថ្នាក់ដឹកនាំជប៉ុនទៅគោរពវិញ្ញាណក្ខ័ន្ធព្រះវិហារ Yasukuni

Chia sẻ
(VOVWORLD) - ក្រោយពីនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ផ្ញើរគ្រឿងសែន ទៅកាន់ព្រះវិហារ Yasukuni ហើយសមាជិកសភាមួយចំនួនទៅគោរព វិញ្ញាណក្ខ័ន្ធព្រះវិហារនេះក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាជប៉ុនចុះចាញ់ក្នុង សង្គ្រាមលោកលើកទី២នោះ ចិននិងកូរ៉េខាងត្បូងនាថ្ងៃទី១៥ សីហា បានសំដែង ការព្រួយបារម្ភហើយអំពាវនាវឲ្យជប៉ុនត្រូវប្រឈមមុខជាមួយអតីតកាលឲ្យម៉ឹងម៉ាត់។ 
កូរ៉េខាងត្បូងនិងចិនប្រឆាំងជំទាស់ការដែលថ្នាក់ដឹកនាំជប៉ុនទៅគោរពវិញ្ញាណក្ខ័ន្ធព្រះវិហារ Yasukuni - ảnh 1 សមាជិកសភាជប៉ុនទៅគោរពវិញ្ញាណក្ខ័ន្ធនៅព្រះវិហារ Yasukuni នាថ្ងៃទី១៥ សីហា (រូបថត៖Kyodo/TTXVN)

(VOVworld) - ក្រោយពីនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ផ្ញើរគ្រឿងសែន ទៅកាន់ព្រះវិហារ Yasukuni ហើយសមាជិកសភាមួយចំនួនទៅគោរព វិញ្ញាណក្ខ័ន្ធព្រះវិហារនេះក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាជប៉ុនចុះចាញ់ក្នុង សង្គ្រាមលោកលើកទី២នោះ ចិននិងកូរ៉េខាងត្បូងនាថ្ងៃទី១៥ សីហា បានសំដែង ការព្រួយបារម្ភហើយអំពាវនាវឲ្យជប៉ុនត្រូវប្រឈមមុខជាមួយអតីតកាលឲ្យម៉ឹងម៉ាត់។ ក្រសួងការបរទេសកូរ៉េខាងត្បូងចេញសេចក្ដីប្រកាសដោយសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាជប៉ុនបានទៅគោរពវិញ្ញាណក្ខ័ន្ធជាថ្មីម្ដងទៀតនូវព្រះវិហារដែលលើកតម្កើងប្រវត្តិសាស្ត្រ សង្គ្រាមឈ្លានពាននោះ។ នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ប្រកាសថា ចិនប្រឆាំងជំទាស់ជាដាច់ខាតសកម្មភាព ខុសឆ្គងរបស់ជប៉ុនទាក់ទិនដល់ព្រះវិហារនេះ៕

ប្រតិកម្មទៅវិញ