កូរ៉េខាងត្បូងជ្រើសរើសទីកន្លែងថ្មីដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD

Chia sẻ
(VOVworld) – មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបាន
ប្រកាសថា៖ គេបានជ្រើស រើសទីលានលែង golf មួយ
នៅទីរួមស្រុក Seongju ប៉ែកអាគ្នេយរដ្ឋធានី  Seoul ធ្វើ
ជាទីកន្លែងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈ
ចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក។
កូរ៉េខាងត្បូងជ្រើសរើសទីកន្លែងថ្មីដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD  - ảnh 1
ទីលានលែង golf នៅទីរួមស្រុក Seongju ដែលត្រូវបានជ្រើសរើសជាកន្លែងដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD​ (រូបថត៖Yonhap/ TTXVN)

(VOVworld) – មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបានប្រកាសថា៖ គេបាន
ជ្រើសរើសទីលានលែង golf មួយនៅទីរួមស្រុក Seongju ប៉ែកអាគ្នេយរដ្ឋធានី Seoul
 ធ្វើជាទីកន្លែងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាល
ចុងក្រោយ (THAAD) របស់អាមេរិក។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ ២ ខែ
 បន្ទាប់ពីកូរ៉េខាងត្បូងនិងអាមេរិកបានជ្រើសរើសមូលដ្ឋានសឹកកាំជ្រួចការពារដែន
 អាកាស Seongsan នៅទីរួមស្រុកពោលខាងធ្វើជាទីកន្លែងដាក់ពង្រាយ THAAD។
 ប៉ុន្តែ ទង្វើនេះបានប្រឈមមុខនឹងការប្រឆាំងជំទាស់របស់ប្រជាពលរដ្ឋ ក្នុងតំបន់
ដោយសារការព្រួយបារម្មណ៍អំពីបញ្ហាសុខភាពដែលក្រុមរ៉ាដានៃប្រព័ន្ធ នេះអាច
បណ្តាលឡើង។ ដើម្បីដោះស្រាយបញ្ហានេះ កងទ័ពកូរ៉េខាងត្បូងបាន ពិនិត្យ
មើលទីកន្លែងចំនួន ៣ នៅ Seongju គឺភ្នំ Yeomsok ភ្នំ Kkachi និងទីលានលែង golf
 ពោលខាងលើ៕ 

ប្រតិកម្មទៅវិញ