កូរ៉េខាងត្បូងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុល្លារ ដើម្បីជួយជំនះ​ពុះពារ​លើផលវិបាកគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅហាវ៉ៃ (សហរដ្ឋអាមេរិក)

Chia sẻ
(VOVWORLD) - ការខូចខាតអាចមានទំហំយ៉ាងហោច៦ពាន់លានដុល្លារអាមេរិក។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលការងារស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅក្នុងតំបន់ Lahaina ផងដែរ។
កូរ៉េខាងត្បូងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុល្លារ ដើម្បីជួយជំនះ​ពុះពារ​លើផលវិបាកគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅហាវ៉ៃ (សហរដ្ឋអាមេរិក) - ảnh 1ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសនាថ្ងៃនេះថា ប្រទេសនេះនឹងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ចំនួន ២ លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកដែលរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅលើកោះ Maui ។

ជាក់ស្ដែង ភាគីទីក្រុងសេអ៊ូល គ្រោងនឹងផ្តល់ទឹកស្អាត ម្ហូបអាហារ និងរបស់របរផ្សេងៗទៀតដល់កោះហាវ៉ៃ ក៏ដូចជាជំនួយផ្នែកហិរញ្ញវត្ថុដល់អង្គការជំនួយតំបន់ ដើម្បីជួយស្ថាបនាកោះហាវ៉ៃឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនេះ។ភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃបានក្លាយទៅជាគ្រោះមហន្តរាយដ៏សាហាវបំផុតក្នុងរយៈពេលជាងមួយសតវត្សរិ៍នៅសហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣ នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ តាមការប៉ាន់ស្មានថា ការខូចខាតអាចមានទំហំយ៉ាងហោច៦ពាន់លានដុល្លារអាមេរិក។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលការងារស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅក្នុងតំបន់ Lahaina ផងដែរ៕

ប្រតិកម្មទៅវិញ