កូរ៉េខាងត្បូងជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ថ្មីច្រើនជាងគេ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ១,៥២ លានករណី ក្នុងនោះកូរ៉េខាងត្បូងជាប្រទេសដែលមានចំនួនករណីថ្មីខ្ពស់បំផុត ជិត ៣២៨ ពាន់ករណី។ នេះជាថ្ងៃទីពីរជាប់ៗគ្នាហើយដែលកូរ៉េខាងត្បូងបានកត់ត្រាករណីថ្មីលើសពី ៣០ម៉ឺនករណីក្នុងមួយថ្ងៃ។ 
កូរ៉េខាងត្បូងជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ថ្មីច្រើនជាងគេ - ảnh 1កន្លែងធ្វើតេស្តរកមេរោគកូវីដ-១៩នៅកូរ៉េខាងត្បូង។ (រូបថត៖ AP)
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ ព្រឹក ថ្ងៃទី ១០ ខែមីនា (យោងតាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ សរុបជាង ៤៥១លានករណី ក្នុងនោះមានករណីស្លាប់ជាង ៦ លានករណី។ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរាតត្បាតនៃជម្ងឺដ-១៩ ដោយមានករណីឆ្លងមេរោគជាង ៨១ លានករណី និងមានករណីស្លាប់ជាង ៩៨៨ ពាន់ករណី។ បន្ទាប់នោះគឺឥណ្ឌានិងប្រេស៊ីល។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ១,៥២ លានករណី ក្នុងនោះកូរ៉េខាងត្បូងជាប្រទេសដែលមានចំនួនករណីថ្មីខ្ពស់បំផុត ជិត ៣២៨ ពាន់ករណី។ នេះជាថ្ងៃទីពីរជាប់ៗគ្នាហើយដែលកូរ៉េខាងត្បូងបានកត់ត្រាករណីថ្មីលើសពី៣០ម៉ឺនករណីក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ ការកើនឡើងនៃចំនួនករណី ឆ្លងថ្មីនៅកូរ៉េខាងត្បូង បាននាំឲ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់និងចំនួនអ្នកជម្ងឺ ធ្ងន់ធ្ងរផងដែរ៕

ប្រតិកម្មទៅវិញ