![កូរ៉េខាងត្បូងជប៉ុននិងអាមេរិកចែករំលែកព័ត៌មានចារកម្មយោធាស្តីពី ស.ប.ប.ក. - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_12_27/20141227-my-nhat-han-quoc-chia-se-thong-tin-do-tham-hat-nhan-trieu-tien-1.jpg) |
កូរ៉េខាងត្បូងជប៉ុននិងអាមេរិកចែករំលែកព័ត៌មានចារកម្មយោធាស្តីពី ស.ប.ប.ក. (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កូរ៉េខាងត្បូងជប៉ុននិងអាមេរិកបានឯកភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់ គ្នាទៅវិញទៅមកស្តីពីការចែករំលែកព័ត៌មានចារកម្មយោធារវាងប្រទេសទាំង ៣ ដែល ទាក់ទិនដល់កម្មវិធីនុយក្លេអែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ឯកសារនេះនឹងត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៩ ធ្នូ ខាងមុខ។ កិច្ចព្រមព្រៀងនេះ
ត្រូវបានសង្ឃឹមថា៖ នឹងសា្តរកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង ៣ ដែលត្រូវបានផ្អាកដោយភាពតានតឹងរវាងកូរ៉េខាងត្បូងនិងជប៉ុនដែលទាក់ទិនដល់
បញ្ហាប្រវត្តិសាស្ត្រនិងជំលោះអធិបតេយ្យភាពនិងបូរណភាពដែនដី៕