រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul (កណ្តាល) នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៤ ខែមិថុនា (រូបថតៈ TTXVN) |
ថ្លែងទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅរដ្ឋធានីសេអ៊ូល លោក Kim Yeon-chul បានលើកឡើងថា: ការបន្តកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង គឺជាអាទិភាពដ៏មានសារៈ សំខាន់បំផុត។ ដើម្បីសម្រេចបាននូវវឌ្ឍនភាពក្នុងកិច្ចចរចាអន្តរកូរ៉េ សម្រាប់សន្តិ ភាពនិងវិបុលភាពនៅលើឧបទ្វីបកូរ៉េនោះ គឺទំនាក់ទំនងអាមេរិក - កូរ៉េខាងជើងក៏ត្រូវសម្រចបានវឌ្ឍនភាពប្រសើរដែរ។ ក្រសួងបង្រួបបង្រួមកំពុងខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលការបន្តកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង តាមរយៈទំនាក់ទំនងអន្តរកូរ៉េ។
ក្រៅពីនោះ លោក Kim Yeon-chul ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ដែលលោករំពឹងថានឹងជួយបង្កើតសន្តិភាពយូរអង្វែងនិងសម្រេចបាននូវវិបុលភាពរួមនៅឧបទ្វីបកូរ៉េផងដែរ៕