កូរ៉េខាងត្បូងក្លាយទៅជាប្រទេសនាំចេញនាវាមុជទឹកធំទី ៥ លើពិភពលោក

Chia sẻ
(VOVWORLD) - ក្រុមហ៊ុនដម្លើងនាវាកូរ៉េខាងត្បូង Deawoo Shipbuilding&Marine Engineering បានជូនដំណឹងថា៖ នាថ្ងៃទី ២ សីហា ក្រុមហ៊ុននេះបានប្រគល់នាវាមុជទឹកដែលមានទម្ងន់ ១.៤០០ តោន សំរាប់កងទ័ពជើងទឹកឥណ្ឌូណេស៊ីនៅពិធីមួយនៅកោះ Geoje។
កូរ៉េខាងត្បូងក្លាយទៅជាប្រទេសនាំចេញនាវាមុជទឹកធំទី ៥ លើពិភពលោក - ảnh 1 កូរ៉េខាងត្បូងក្លាយទៅជាប្រទេសនាំចេញនាវាមុជទឹកធំទី ៥ លើពិភពលោក

(VOVworld) – ក្រុមហ៊ុនដម្លើងនាវាកូរ៉េខាងត្បូង Deawoo Shipbuilding&Marine Engineeringបានជូនដំណឹងថា៖ នាថ្ងៃទី ២ សីហា ក្រុមហ៊ុននេះបានប្រគល់នាវាមុជទឹកដែលមានទម្ងន់ ១.៤០០ តោន សំរាប់កងទ័ពជើងទឹកឥណ្ឌូណេស៊ីនៅពិធីមួយនៅកោះ Geoje។ នេះគឺជានាវាមុជទឹកដំបូងក្នុងចំណោមនាវាមុជទឹក ចំនួន ៣ គ្រឿងដែលឥណ្ឌូណេស៊ីបញ្ជាទិញតាមការព្រមព្រៀងដែលមានតំលៃ ១ ពាន់លាន ១ សែនលានដុល្លាអាមេរិក។ នាវាមួជទឹកទី ២ កំពុងត្រូវបានដម្កើង ហើយគ្រោងនឹងសម្រេចក្នុងឆ្នាំ ២០១៧ នេះ។ នាវាទី ៣ នឹងត្រូវបានដម្លើងតាម បំណែកនិមួយៗនៅកូរ៉េខាងត្បូង ហើយនឹងត្រូវបានបញ្ជូនទៅកាន់ឥណ្ឌូណេស៊ី ដើម្បីតភ្ជាប់ជាមួយគ្នា។ តាមគំរោង បណ្ដានាវាថ្មីៗនេះនឹងបំរើក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ ឆ្នាំ។ អាស្រ័យដោយព្រឹត្តិការណ៍នេះ កូរ៉េខាងត្បូងក្លាយទៅជា ប្រទេសធំទី ៥ ក្នុងការនាំចេញនាវាមុជទឹក បន្ទាប់ពីអង់គ្លេស បារាំង រុស្ស៊ីនិង អាល្លឺម៉ង៕ 

ប្រតិកម្មទៅវិញ