កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី

Chia sẻ
(VOVworld) – នាថ្ងៃទី ៣០ តុលា ប្រធានាធិបតីកូរ៉េខាង
ត្បូង លោកស្រី Park Geun-hye បានដំណើរការកែទម្រង់
មួយផ្នែកនៃខុទ្ទកាល័យប្រធានាធិបតី ក្នុងកា លៈទេសៈ
 លោកស្រីកំពុងត្រូវបានចោទប្រកាន់ក្នុងការអនុញ្ញាត
ឲ្យមិត្តជិតស្និត មួយរូបធ្វើអន្តរគមន៍ចូលក្នុងបញ្ហាជាតិ
សំខាន់ៗ។ 
កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី  - ảnh 1
កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី (VNA)


(VOVworld) – នាថ្ងៃទី ៣០ តុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
 Park Geun-hye បានដំណើរការកែទម្រង់មួយផ្នែកនៃខុទ្ទកាល័យប្រធា
នាធិបតី ក្នុងកា លៈទេសៈ លោកស្រីកំពុងត្រូវបានចោទប្រកាន់ក្នុងការ
អនុញ្ញាតឲ្យមិត្តជិតស្និត មួយរូបធ្វើអន្តរគមន៍ចូលក្នុងបញ្ហាជាតិសំខាន់ៗ។
លោកស្រី Park Geun-hye បានយល់ព្រមចំពោះពាក្យសូមលាលែងពីដំណែង
របស់ឧបការីជាន់ខ្ពស់ចំនួន ៥ រូបក្នុងនោះមានប្រធានខុទ្ទកាល័យប្រធា
នាធិបតីនិងបណ្ដារដ្ឋលេខាធិការជាន់ខ្ពស់ផ្សេងៗទៀតដែលទទួលបន្ទុក
គោលនយោបាយស៊ីវិលនយោបាយនិងទំនាក់ ទំនងសាធារណៈ។ បន្ទាប់
នោះ ប្រធានាធិបតី Park Geun-hye បានតែងតាំង អតីតរដ្ឋអជ្ញា លោក
Choi Jai-kyeong ធ្វើជារដ្ឋលេខាធិការជាន់ខ្ពស់ទទួលបន្ទុក បញ្ហាស៊ីវិល
 អតីតអ្នកនាំពាក្យរដ្ឋសភាកូរ៉េខាងត្បូង លោក Bae Sung-rye ធ្វើជា
 អគ្គរដ្ឋលេខាធិការទទួលបន្ទុកបញ្ហាសាធារណៈ។ សេចក្តីប្រកាសនៃ
ខុទ្ទកាល័យ ប្រធានាធិបតីបានឲ្យដឹងថា៖ ដំណែងចំនួន ៣ នៅសេស
សល់នឹងត្រូវបានតែង តាំងក្នុងពេលឆាប់ៗ៕ 

ប្រតិកម្មទៅវិញ