|
កូរ៉េខាងត្បូងកំណត់ផ្ទៃដីសំរាប់ការដាក់ពង្រាយប្រព័ន្ធ THAAD (VNA) |
(VOVworld) – នាថ្ងៃទី ២០ មេសា ក្រសួងការបរទេសកូរ៉េខាងត្បូងបានជូន ដំណឹងថា៖ ប្រទេសនេះបានសម្រេចដំណើរផ្តល់ដីធ្លីសំរាប់ការដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់ អាមេរិក។ ដំណើរការនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី ២ មិនា កន្លងទៅ។ តាមនោះ កងទ័ពអាមេរិកត្រូវបានអនុញ្ញាតដាក់ពង្រាយ THAAD លើផ្ទៃដី ៣ សែន ម៉ែត្រក្រឡានៅខេត្ត Seongju មានចម្ងាយ ៣០០ គីឡូម៉ែត្រប៉ែកខាងអាគ្នេយ៍ ពីរដ្ឋធានី Seoul។ កិច្ចព្រមព្រៀងពោលខាងលើទទួលបានក្រោយរយៈពេល ២ ខែ ដែលក្រសួងការបរទេសកូរ៉េខាងត្បូងចាប់ផ្តើមការចរចារជាមួយបណ្ដាកំលាំង អាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) សំដៅផ្តល់ដីធ្លីបំរើឲ្យគោលដៅយោធា ឲ្យសមស្របនឹងសន្ធិសញ្ញាស្តីអំពីការកំណត់ចំពោះបណ្ដាកំលាំងអាមេរិក (SOFA)។ បណ្ដាបែបបទចាំបាច់នៅសេសសល់ក្នុងការដាក់ពង្រាយ THAAD នឹងត្រូវបានអនុវត្តដោយក្រសួងការបរទេសកូរ៉េខាងត្បូង៕