នាវាទ័ពជើងទឹកចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ Yonhap/VNA |
សមយុទ្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-១៨ កាលពីសប្តាហ៍មុន ក្នុងបរិបទដែលសម្ព័ន្ធមិត្តទាំងបីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបង្កើនការសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហានុយក្លេអ៊ែរ និងការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធនេះមានការចូលរួមពីនាវាពិឃាតចំនួន ៣ គ្រឿងដែលបំពាក់ដោយប្រព័ន្ធប្រយុទ្ធ Aegis ទំនើប រួមមាន នាវា ROKS Yulgok Yi I របស់កូរ៉េខាងត្បូង នាវា USS John Finn របស់អាមេរិក និង នាវា JS Maya របស់កម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។
លើកចុងក្រោយដែលប្រទេសទាំងបីបានធ្វើសមយុទ្ធការពារមីស៊ីលក្នុងកម្រិតប្រហាក់ប្រហែលគ្នានោះ គឺកាលពីខែមេសាកន្លងទៅ៕