ច្រកចូលផ្លូវរូងក្រោមដីនៅលើរូបភាពផ្កាយរណបនៃខែធ្នូឆ្នាំ ២០១៩ |
មុននេះនៅថ្ងៃទី ២ ខែមីនា ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកបានរាយការណ៍ថាកូរ៉េខាងជើងប្រហែលជាបានអនុវត្តន៍កាយវិការបិតបាំងមូលដ្ឋាននុយក្លេអ៊ែរមួយនៅ Yongdoktong ដែលសហរដ្ឋអាមេរិកចាត់ទុកថា ត្រូវបានប្រើប្រាស់ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរ ដោយមានរូបថត ដែលបានថតពីផ្កាយរណបនាពេលថ្មីៗនេះ បានសរឲ្យឃើញនូវសកម្មភាពថ្មីទាំងនេះ។
រចនាសម្ព័នថ្មីស្ថិតនៅខាងលើច្រកចូលផ្លូវរូងក្រោមដី ដែលបានថតនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២១ ។ រូបថតៈម៉ាស្តា
|
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំអ្នកនាំពាក្យរងក្រសួងការពារជាតិកូរ៉េខាងត្បូងលោកវរសេនីយ៍ឯក Moon Hong-sik បានលើកច្បាស់ថា ទីភ្នាក់ងារចារកិច្ចរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវរាល់សកម្មភាពនានាដែលទាក់ទងនឹងមូលដ្ឋាននុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕