កូរ៉េខាងត្បូង សហភាពអឺរ៉ុប គ្រោងនឹងបើកកិច្ចប្រជុំកំពូលនាពេលខាងមុខ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ឧសភា សហភាពអឺរ៉ុប (EU) បានប្រកាសថា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងមេដឹកនាំសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូងក្នុងខែនេះ។
កូរ៉េខាងត្បូង សហភាពអឺរ៉ុប គ្រោងនឹងបើកកិច្ចប្រជុំកំពូលនាពេលខាងមុខ - ảnh 1រូបភាព៖ europa.eu

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចំា អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Dana Spinant បាននិយាយថា ប្រធាន EC Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីចូលរួមសន្និសីទកំពូលនៃប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក (G៧) ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ តាមការគ្រោងទុក ក្នុងសន្និសីទនេះ មេដឹកនាំកូរ៉េខាងត្បូង និងសហភាពអឺរ៉ុបនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខ ការប្រែប្រួលអាកាសធាតុ និងពាណិជ្ជកម្ម។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ។

សូមរំលឹកឡើងវិញថា កិច្ចប្រជុំកំពូលចុងក្រោយបំផុតរវាងភាគីទាំងពីរបានធ្វើឡើងនៅខែមិថុនា ឆ្នាំ ២០២១ នៅខាងក្រៅកិច្ចប្រជុំកំពូល G៧ នៅចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ