កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាលើវិធីបសហការធ្វើសកម្មភាពបន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១២ មករា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha និងសមភាគីអាមេរិកលោក Rex Tillerson បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េនាពេលថ្មីៗនេះ ក៏ដូចជាវិធីពង្រឹងការរួមសហការរវាងប្រទេសទាំងពីរលើបញ្ហាធំៗមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាលើវិធីបសហការធ្វើសកម្មភាពបន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េ - ảnh 1កូរ៉េខាងត្បូង និងអាមេរិក
ពិភាក្សាលើវិធីបសហការធ្វើសកម្មភាពបន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េ 

នាថ្ងៃទី ១២ មករា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha និងសមភាគីអាមេរិកលោក Rex Tillerson បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េនាពេលថ្មីៗនេះ ក៏ដូចជាវិធីពង្រឹងការរួមសហការរវាងប្រទេសទាំងពីរលើបញ្ហាធំៗមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

តាមក្រសួងការបរទេសកូរ៉េខាងត្បូងថា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនោះ លោក Kang Kyung-wha បានអះអាងសាជាថ្មីថា សេអ៊ូលនឹងស្វែងរកការកែលម្អទំនាក់ទំនងជាមួយព្យុងយ៉ាង ស្របជាមួយកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពជាប់គាំងអំពីកម្មវិធីនុយក្លេអ៊ែរនាបច្ចុប្បន្ន។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីលទ្ធផលនៃការចរចាថ្នាក់ជាន់ខ្ពស់រវាងកូរ៉េទាំងពីរនាថ្ងៃទី ៩ មករា កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បានសន្យាថានឹងជួបប្រជុំគ្នានៅខាងក្រៅ
សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីសន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៧ កក្កដានៅទីក្រុង Vancouver ប្រទេសកាណាដា ដើម្បីបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ