កូរ៉េ​ខាងត្បូង ជប៉ុន​ និង​អាមេរិក​​បើក​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ស្តី​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​

Chia sẻ
(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងទើបបានជូនដំណឹងនៅថ្ងៃទី១៣ ខែមករាថា មន្ត្រីការពារជាតិជាន់ខ្ពស់កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ហើយបានបញ្ជាក់សារជាថ្មីម្តងទៀត ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី។
កូរ៉េ​ខាងត្បូង ជប៉ុន​ និង​អាមេរិក​​បើក​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ស្តី​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ - ảnh 1មីស៊ីលលឿនជាងសំឡេងប្រភេទថ្មីរបស់កូរ៉េខាងជើងត្រូវបានបាញ់ចេញពីខេត្ត Jagang ភាគខាងជើង។ រូបថត (ចេញផ្សាយដោយ KCNA ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២)៖ KCNA/TTXVN

កិច្ចសន្ទាតាមទូរស័ព្ទបានប្រព្រឹត្តិទៅ ២ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះហើយមួយដែលត្រូវបានចាត់ទុកថា ជាមីស៊ីលល្បឿនលឿនជាងសំឡេង ដែលជាការបាញ់បង្ហោះលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Kim Man-ki ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកលោក Ely Ratner និងលោក Kazuo Masuda មកពីក្រសួងការពារជាតិជប៉ុន បានពិភាក្សាចែករំលែកទស្សនៈស្តីពីស្ថានភាពសន្តិសុខជុំវិញឧបទ្វីបកូរ៉េ រួមទាំងការបាញ់បង្ហោះមីស៊ីលថ្មីបំផុត។ សេចក្តីប្រកាសរបស់ក្រសួងនេះបានលើច្បាស់ថា កូរ៉េខាងត្បូងនិងអាមេរិកបានឯកភាពគ្នាក្នុងការពន្លឿនការវិភាគស៊ីជម្រៅ និងជំហានត្រៀមរៀបចំសម្រាប់វិធានការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ មន្ត្រីទាំងនេះក៏បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ហើយបានយល់ព្រមរៀបចំកិច្ចសន្ទនារដ្ឋមន្ត្រីការពារជាតិត្រីភាគីតាមពេលវេលាដែលបានឯកភាពគ្នា៕

 

ប្រតិកម្មទៅវិញ