(VOVworld) - នាថ្ងៃទី៨ មករា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo
និងសមភាគីជប៉ុនលោក Gen Nakatani សុទ្ធតែបានបរិហារការសាកល្បងនុយក្លេ
អ៊ែររបស់ស.ប.បកូរ៉េ នាថ្ងៃទី៦ មករា ព្រមទាំងសន្យាថា នឹងសហប្រតិបតិ្តការយ៉ាង
ស្អិតរមួតដើម្បីទប់ទល់នឹងបញ្ហានេះ។ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីទាំងពីររូប
ក៏បានឯកភាពចែករំលែកព័ត៌មានទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែររបស់
ព្យុងយ៉ាង ហើយបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខក្នុងក្របខ័ណ្ឌការខំ
ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។
|
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo (ខាងស្ដាំ) និងសមភាគីជប៉ុន
លោក Gen Nakatani (រូបថត៖Yonhap) |
នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង
លោក Yun Byung-se រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា ចិន
ជានិច្ចកាលរក្សាគោលការណ៍លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រក្សាសន្តិ
ភាពនិងស្ថិរភាពនៅតំបន់នេះ ព្រមទាំងដោះស្រាយបញ្ហានានាតាមការសន្ទនា។
រដ្ឋមន្រ្តីរូបនេះក៏បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហររបស់ប៉េកាំងនោះគឺ
ប្រឆាំងជំទាស់ការសាកល្បងនុយក្លេអ៊ែរគ្រប់រូបភាពណាទាំងអស់របស់ព្យុងយ៉ាង
ព្រមទាំងសំដែងទស្សនៈថា ប៉េកាំងត្រៀមខ្លួនជាស្រេចរក្សាការទាក់ទងជាមួយ
សេអ៊ូលដើម្បីដោះស្រាយស្ថានការណ៍ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េ ហើយនាំបញ្ហានុយក្លេអ៊ែរត្រឡប់មករកតុចរចារវិញ។
ក្នុងពេលនោះ នាថ្ងៃដដែល សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន
រៀបចំពិធីមីទ្ទិញធំមួយនៅរដ្ឋធានីព្យុងយ៉ាងដោយមានការចូលរួមរបស់មនុស្ស
ជាង១សែននាក់ សំដៅគូសសញ្ញានូវព្រឹត្តិការណ៍សាកល្បងនុយក្លេអ៊ែរលើក
ទី៤ របស់ប្រទេសនេះ ក៏ដូចជារំលឹកខួបអនុស្សាវរីយ៍ទិវាកំណើររបស់មេដឹក
នាំកំពូល លោក Kim Jong-un ផងដែរ៕