កូរ៉េខាងជើងអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ដាក់ទណ្ឌកម្មទៀត |
KCNA បានឲ្យដឹងថាទីក្រុងព្យុងយ៉ាងបានអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនគួរតែភ្ញាក់រំលឹកឡើងវិញ និងមានសកម្មភាពដ៏ត្រឹមត្រូវថែមទៀតអពីការរំលាយអាវុធនុយក្លេអ៊ែរ ដែលជំនួសឱ្យការបន្តការដាក់ទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េផងដែរ។
ក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូងបានប្រារព្ធកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីពិភាក្សាអំពីរបៀបបើកជើងហោះហើរអន្តរជាតិដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ។ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានឲ្យដឹងថា កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ចំណុះ NSC ក្រោមអធិបតីភាពរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-Yong បានឲ្យដឹងថា សមាជិកទាំងឡាយ មានទស្សនៈរួមថា ជើងហោះហើរថ្មីនេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដជាក់ស្តែង មិនត្រឹមតែចំពោះប្រទេសកូរ៉េទាំងពីរប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរតាមដំណើរការនេះទៀតផង៕