កូរ៉េខាងជើង​ប្រឆាំងជំទាស់​​នឹង​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានរ៉េខាងជើង (KCNA) បាន ឲ្យដឹងថា កូរ៉េខាងជើងប្រឆាំងជំទាស់នឹងការដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាទ្រង់ទ្រាយធំនាសប្តាហ៍ខាងមុខ។
កូរ៉េខាងជើង​ប្រឆាំងជំទាស់​​នឹង​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង - ảnh 1យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិកកំពុងហោះហើរលើកោះ Jeju ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ VNA

យោងតាម KCNA បន្ទាប់ពីបានធ្វើសមយុទ្ធដែលមានឈ្មោះថា Freedom Shield និងសមយុទ្ធវាយឡើងគោក Ssangyong កាលពីខែមីនា និងខែមេសា កូរ៉េខាងត្បូងនិងអាមេរិកបានបន្តធ្វើសមយុទ្ធដោយប្រើឈ្មោះផ្សេងៗគ្នា ដែលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់។ កូរ៉េខាងជើងបានព្រមានថា សមយុទ្ធស្រដៀងគ្នានេះនឹងរុញឧបទ្វីបកូរ៉េឱ្យឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់ជាង។

យោងតាមផែនការ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំ នៃការបង្កើតសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ