មីស៊ីលទាំងពីរនេះ បានបាញ់ចំគោលដៅសមត្ថកម្មនៅលើសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ បន្ទាប់ពីហោះបានរយៈចម្ងាយ១.៥០០គីឡូម៉ែត្រ ។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពនៃប្រព័ន្ធសព្វាវុធ និងវាយតម្លៃសកម្មភាពវាយប្រហារក្រោមទឹករបស់អង្គភាពនាវាមុជទឹក ដែលជាកម្លាំងប្រុងជើងការនុយ ក្លេអ៊ែរដ៏សំខាន់មួយរបស់កូរ៉េខាងជើង៕