កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រ Huang-hai

Chia sẻ
(VOVWORLD) - សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគការបាញ់មីស៊ីលនេះ ដើម្បី ស្វែងយល់បន្ថែមអំពីប្រភេទមីស៊ីលដែលបានបាញ់ និងព័ត៌មានលម្អិតផ្សេងទៀត ។
កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រ Huang-hai - ảnh 1ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ប្រភព៖ KCNA

ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានកងទ័ពរបស់ប្រទេសនេះ ដែលប្រកាសនាព្រឹកថ្ងៃទី ២២ កក្កដាថា នាវេលាម៉ោងប្រហែល ៤ ទៀបភ្លឺ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រ Huang-hai។

សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគការបាញ់មីស៊ីលនេះ ដើម្បី ស្វែងយល់បន្ថែមអំពីប្រភេទមីស៊ីលដែលបានបាញ់ និងព័ត៌មានលម្អិតផ្សេងទៀត ។

ការបាញ់បង្ហោះនេះបានធ្វើឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅកាន់សមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ