កូរ៉េខាងជើងបន្តសកម្មភាពនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon

Chia sẻ

(VOVWORLD) -  ផ្អែកលើរូបភាពផ្កាយរណបថ្មីៗនេះ គេហទំព័រ ៣៨ ដឺក្រេខាងជើង បានធ្វើការវាយតម្លៃរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែឧសភា ដោយកត់សម្គាល់ថា ខ្លួនបានរកឃើញសកម្មភាពតូចៗនៅឯរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់នោះ ខណៈពេលដែលការកសាងអគារមន្ទីរពិសោធន៍កំពុងដំណើរការ។

កូរ៉េខាងជើងបន្តសកម្មភាពនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon           - ảnh 1រូបភាពផ្កាយរណបថតកន្លែងនុយក្លេអ៊ែរ Yongbyon មានចម្ងាយ ១០០ គីឡូម៉ែត្រប៉ែកខាងជើង រដ្ឋធានីព្យុងយ៉ាង (រូបថតឯកសារ៖ EPA/TTXVN )

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ គេហទំព័រ ៣៨ ដឺក្រេខាងជើងរបស់អាមេរិក ដែលឃ្លាំមើលស្ថានការណ៍នៅកូរ៉េខាងជើងបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងទំនងជាបន្តសកម្មភាពនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon ប៉ុន្តែមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយត្រូវបានរកឃើញដើម្បីកំណត់ថា តើបន្ទះវត្ថុធាតុដើមដែលបានប្រើប្រាស់នោះ ត្រូវបានផ្លាស់ប្តូរពីកន្លែងស្តុកទុក មកកាន់រោងចក្រដើម្បីផលិត plutoni ដែររឺទេ។

ផ្អែកលើរូបភាពផ្កាយរណបថ្មីៗនេះ គេហទំព័រ ៣៨ ដឺក្រេខាងជើង បានធ្វើការវាយតម្លៃរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែឧសភា ដោយកត់សម្គាល់ថា ខ្លួនបានរកឃើញសកម្មភាពតូចៗនៅឯរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់នោះ ខណៈពេលដែលការកសាងអគារមន្ទីរពិសោធន៍កំពុងដំណើរការ។

គេហទំព័រ ៣៨ ដឺក្រេខាងជើងបានលើកឡើងថា កូរ៉េខាងជើងបន្តកសាងនូវអគារមន្ទីរពិសោធន៍មួយនិងកន្លែងផ្សេងទៀត ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការស្រាវជ្រាវនិងបង្កើនសមត្ថភាពរបស់ខ្លួននៅឯរោងចក្រ Yongbyon នេះ៕

ប្រតិកម្មទៅវិញ