កូរ៉េខាងជើងបន្តបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក

Chia sẻ
(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នរាល់ ការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ហើយបន្តវិភាគព័ត៌មានអំពីការបាញ់បង្ហោះ ព្រមទាំងចែករំលែកព័ត៌មានទាក់ទងនឹងមីស៊ីលប៉ាលីស្ទិករបស់កូរ៉េខាងជើងជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិក និងជប៉ុន។
កូរ៉េខាងជើងបន្តបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក - ảnh 1ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីខែមករា (រូបថត៖ Reuters/KCNA)

នាព្រឹកថ្ងៃទី ៣០ ឧសភា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីប្រមាណ ១០ គ្រាប់។ ក្រុមប្រឹក្សាប្រធានអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញវត្ថុហោះហើរដែលត្រូវបានចាត់ទុកថាជាមីស៊ីលប៉ាលីស្ទិក ដែលបានបាញ់បង្ហោះចេញពីតំបន់ Sunan នៅទីក្រុងព្យុងយ៉ាង នាវេលាម៉ោង ៦ នឹង ១៤ នាទីព្រឹក (ម៉ោងក្នុងតំបន់) ទៅកាន់សមុទ្រប៉ែកខាងកើតនៃឧបទ្វីបកូរ៉េ។ JCS បានឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងបានបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នរាល់ ការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ហើយបន្តវិភាគព័ត៌មានអំពីការបាញ់បង្ហោះ ព្រមទាំងចែករំលែកព័ត៌មានទាក់ទងនឹងមីស៊ីលប៉ាលីស្ទិករបស់កូរ៉េខាងជើងជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិក និងជប៉ុន។ បច្ចុប្បន្ន ភាគីកូរ៉េខាងជើងមិនទាន់បានបញ្ជាក់ជាផ្លូវការនូវព័ត៌មានទាក់ទងនឹងការបាញ់បង្ហោះមីស៊ីលខាងលើឡើយ។

មុននោះ នាថ្ងៃទី ២៧ ឧសភា កូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍មុននោះ នាថ្ងៃដដែលបានបរាជ័យផងដែរ៕ 

ប្រតិកម្មទៅវិញ