រូបថត៖ KCNA/VNA
|
កូរ៉េខាងត្បូងកាលពីថ្ងៃទី ១៧ មេសា បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់វត្ថុមិនស្គាល់អត្តសញ្ញាណចំនួនពីរចូលទៅក្នុងសមុទ្រខាងកើតនៃប្រទេសនេះ នៅល្ងាចថ្ងៃទី ១៦ ខែមេសា។ យោងតាមក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា វត្ថុទាំងពីរនោះត្រូវបានបាញ់ចេញពីតំបន់ Hamhung ហោះបានចម្ងាយ ១១០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា Mach ៤ (ល្បឿនជាងសំឡេង ៤ ដង) ឈានដល់កម្ពស់ ២៥ គីឡូម៉ែត្រ ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានប្រកាសថា វាគឺជាមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រថ្មីសំដៅបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
បន្ទាប់ពីការបាញ់បង្ហោះរបស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ជាឱ្យកងទ័ពត្រួតពិនិត្យដោយប្រុងប្រយ័ត្នរាល់សកម្មភាពរបស់កងទ័ពកូរ៉េខាងជើង និងគ្រប់គ្រងស្ថានការណ៍សន្តិសុខផងដែរ៕