ទូរទស្សន៍កូរ៉េខាងត្បូង រាយការណ៍អំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ថ្ងៃទី៦ ខែតុលា ២០២២។ រូបថត៖ (AFP/TTXVN) |
ការបាញ់បង្ហោះត្រូវបានអនុវត្តន៍ក្នុងក្របខ័ណ្ឌនៃសមយុទ្ធរបស់អង្គភាពនានាចំណុះកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ៩ ខែតុលា។
យោងតាម KCNA សមយុទ្ធនេះត្រូវបានរៀបចំឡើងដោយអង្គភាពទទួលបន្ទុកប្រតិបត្តិការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីសាកល្បង និងវាយតម្លៃសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនេះ។ មេដឹកនាំ Kim Jong-un (គីម ជុងអ៊ុន) បានដឹកនាំដោយផ្ទាល់ "នៅមូលដ្ឋាន" នៃការបណ្តុះបណ្តាលយោធារបស់អង្គភាពអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។
សមយុទ្ធនេះត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទដែលកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង បន្តធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដែនសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ (ថ្ងៃទី ២៦-២៩ ខែកញ្ញា និងថ្ងៃទី៦-៨ ខែតុលា)។ ទីក្រុងព្យុងយ៉ាងបានហៅថា ទាំងអស់នេះគឺជាសមយុទ្ធយោធាដ៏គ្រោះថ្នាក់ ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕