រូបភាព៖ Yonhap/TTXVN |
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA)បានរាយការណ៍ថា ទីភ្នាក់ងារអភិវឌ្ឍន៍លំហអាវកាសជាតិ (NADA) បានបាញ់បង្ហោះផ្កាយ រណបស៊ើបការណ៍យោធា “Malligyong-1” ដែលបំពាក់នៅលើមីស៊ីលប្រភេទថ្មី “Chollima-1” នៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ខេត្ត Phyongan ខាងជើង នៅព្រឹកថ្ងៃទី ៣១ ឧសភាតាមការគ្រោងទុក។ របាយការណ៍របស់ KCNA បានឲ្យដឹងថា មីស៊ីល "Cheollima-1" បានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ។
NADA បានសន្មតថា មូលហេតុនៃបរាជ័យនេះគឺដោយសារតែអស្ថិរភាពនៃប្រព័ន្ធរុញថ្មីរបស់មីស៊ីល"Cheollima-1"និងប្រព័ន្ធប្រេងឥន្ធនៈ។ បណ្តាអ្នកវិទ្យាសាស្ត្រ អ្នកជំនាញនិងវិស្វករកំពុងស្វែងយល់ពីមូលហេតុដែលបណ្តាលឱ្យមានបញ្ហានេះ៕